សុន្ទរកថារបស់អនុប្រធាន ICRC លោក Gilles Carbonnier សន្និសីទត្រួតពិនិត្យឡើងវិញលើកទីប្រាំនៃរដ្ឋភាគី ចំពោះអនុសញ្ញាស្តីពីការហាមឃាត់ការប្រើប្រាស់ ការស្តុកទុក ការផលិត និងការផ្ទេរមីនប្រឆាំងមនុស្ស និងការបំផ្លាញចោល សៀមរាប-អង្គរ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤

, News / ភាសាខ្មែរ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រ​កម្ពុជា ជាទីគោរព ឯក​ឧត្តម​លី ធុជ ប្រធាន​​សន្និសីទ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើក​ទី​៥​ ឯក​ឧត្តម លោក​ជំទាវ​ លោក​ លោក​ស្រី​ និង​ក្រុម​ការងារ​ទាំង​អស់​ ជាទីគោរព និងជាទីរាប់អាន ខ្ញុំមានសេចក្តីសោមនស្សរីករាយតំណាងឱ្យ​គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ឡើង​ថ្លែង​សុន្ទរ កថា​នៅ​ក្នុងសន្និសីទត្រួតពិនិត្យឡើង​វិញ​លើកទីប្រាំនៃអនុសញ្ញាហាមប្រាមការ​ប្រើ​ប្រាស់​មីនប្រឆាំងមនុស្ស។ ប្រទេស​កម្ពុជា​ គឺ​ជា​ផ្នែក​មួយ​នៃ​បណ្ដុំ​​ចលនា​សកល​សម្រាប់​ពិភពលោកមួយ​ដែល​​គ្មាន​មីន​ ហើយ​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ម្ចាស់​ផ្ទះកិច្ច​ប្រជុំ ដែល​បាន​ស្វាគមន៍​ពួក​យើង​មក​កាន់​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដ៏​ពិសេស​នេះ​នៅ​ខេត្ត​សៀម​រាប។ ខ្ញុំ​សូម​ចាប់​ផ្ដើម​ ...